Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
អំណាចនៃព្រះគ្រីស្ទប្រចាំថ្ងៃ 06-02-16
ព្រះយេស៊ូមានបន្ទូលថា “ប៉ុន្តែមានតែរឿងមួយគត់ដែលជាការចាំបាច់”
Power of CHRIST daily 06-02-16 JESUS said “but only one thing is necessary”
លូកា 10: 38-42 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
Luke 10:38-42 Amplified Bible (AMP) Martha and Mary
នាងម៉ាថា និង នាងម៉ារា( ម៉ារី)
38 កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅភូមិ១ [គេហៅថាភូមិបេថានី] ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលអញ្ជើញទ្រង់ទៅក្នុងផ្ទះ 39 នាងមានប្អូនស្រី១ឈ្មោះម៉ារា នាងនោះបានអង្គុយស្តាប់ព្រះបន្ទូល(ការបង្រៀន) នៅទៀបព្រះបាទព្រះអម្ចាស់ 40 ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង 41 ប៉ុន្តែព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្ត ខ្វល់ខ្វាយ និងខិតខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ 42 មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ(ប៉ុន្តែមានតែរឿងមួយគត់ដែលជាការចាំបាច់) ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ [ដែលបដើម្បីផលប្រយោជន៍របស់គាត់] ដែលមិនត្រូវយកចេញពីនាងឡើយ។
ម៉ាថាយ 6:33 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
Matthew 6:33 Amplified Bible (AMP)
33. (ជាដំបូងនិងសំខាន់បំផុត) ចូរស្វែងរក (ក្នុងគោលបំណង និងការខិតខំដើម្បីអោយបាន)នគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន(របៀបដែលទ្រង់ធ្វើការ ភាពត្រឹមត្រូវ ចិត្ដគំនិតនិងអត្តចរិកនៃព្រះ) ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង ។
រ៉ូម 14:17 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
Romans 14:17 Amplified Bible (AMP)
17. ដ្បិតនគរព្រះ(ព្រះរាជ្យ)មិនមែនជាការស៊ី ឬផឹកនោះទេ [អ្វីដែលនរណាម្នាក់ចូលចិត្ត] មួយ ប៉ុន្តែគឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ដ(សេចក្តីមេត្រី) និង សេចក្តីអំណរដែលមកពីព្រះវិញ្ញាណបរិសុទ្ធវិញទេតើ។
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1:22 New King James Version (NKJV)
22. ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប
James 4:6 New Revised Standard Version Catholic Edition (NRSVCE)
6. តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត) តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
កូរិនថូសទី 2 13: 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
5. ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា) ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ
កាឡាទី 6:3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
3. ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
កូរិនថូសទី 1 8:2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
2. បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ។
លូកា 10: 26-28 (ព្រះគម្ពីរប៌ីប)
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» 28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត។

