05 February 2016 – ត្រូវភក្តី(ស្មោះត្រង់)ចំពោះគ្នាទៅវិញទៅមក

Written by

in

,
Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced

អំណាច​នៃ​ព្រះគ្រីស្ទ​ប្រចាំថ្ងៃ 05-02-16 ត្រូវភក្តី(ស្មោះត្រង់)ចំពោះគ្នាទៅវិញទៅមក
Power of CHRIST daily 05-02-16 Be devoted to one another

============================== ====================

យ៉ូហាន 13: 34-35 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
John 13:34-35 Amplified Bible (AMP)
34 ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ 35 គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់និងមានការព្រួយបារម្ភចំពោះគ្នាទៅវិញទៅមក ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ។


រ៉ូម 12:10 បកប្រែតាមព្រះគម្ពីរភាសាសម្រាយ(AMP)
Romans 12:10 Amplified Bible (AMP)
10 ត្រូវស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកដោយ [ពិតត្រង់] សេចក្ដីស្រឡាញ់ដូចជាបងប្អូន [ជាសមាជិកនៃក្រុមគ្រួសារមួយ]​ ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ ខាង​ឯ​សេចក្តី​រាប់​អានដោយកិត្តិយសចុះ។


កូរិនថូសទី1 13: 13 បកប្រែពីកំណែ​កាតូលិក​បោះពុម្ព​ថ្មី (NRSVCE​)
1 Corinthians 13:13New Revised Standard Version Catholic Edition (NRSVCE)
13 ឥឡូវ​នេះ នៅ​មាន​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​៣​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្តី​ស្រឡាញ់។


យ៉ូហានទី1 4: 6,7,8,11,12 បកប្រែតាម គម្ពីរNew King James Version (NKJV)
1 John 4 :6,7,8,11,12 New King James Version (NKJV)
6. ឯ​យើង​រាល់​គ្នាជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ ។
7. ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​កើតមក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ
8. តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង។ 11. ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ 12. គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​(គ្រប់លក្ខណៈ)ក្នុង​យើង​ដែរ ។


គុណនាម:
ភក្តី​ = ដែលមានសេចក្ដីស្រឡាញ់ខ្លាំងណាស់ឬស្មោះត្រង់ណាស់។ “គាត់គឺជាប្តីភក្តី”
មានន័យដូច: ​ ការចែក ចំណែក ស្មោះត្រង់ ទៀងត្រង់ ពិត ប្រាកដ, ខ្ជាប់ខ្ជួន​​​​ ការប្តេជ្ញាចិត្ត ដែលខិតខំប្រឹងប្រែងជឿស៊ប់ សេចក្ដីស្រឡាញ់​ សេចក្តីស្លូតត្រង់ សរសើរ​ ស្រលាញ់យកចិត្តទុកដាក់​ ខ្វល់ខ្វាយចំពោះ សេចក្តីគោរព​……។.

More posts