Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced
លូកា 5: 33-39 ព្រះគម្ពីរប៊ីប
Luke 5:33-39 New King James Version (NKJV)
- គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ 34. ទ្រង់មានព្រះបន្ទូលតបថា កំពុងដែលប្តីថ្មោងថ្មីនៅជាមួយគ្នា(កូនកំលោះនៅជាមួយមិត្តភក្តិ) តើអាចនឹងឲ្យពួកសំឡាញ់គាត់តមអាហារបានឬទេ 35. តែនឹងមានថ្ងៃមកដល់ កាលណោះ ប្តីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ 36. ទ្រង់ក៏មានព្រះបន្ទូលទៅគេជាពាក្យប្រៀបប្រដូចថា គ្មានអ្នកណាដែលយកកំណាត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ នឹងនាំឲ្យរហែកដល់ទាំងកំណាត់ថ្មីដែរ ហើយកំណាត់ដែលយកពីអាវថ្មី ក៏មិនសមនឹងអាវចាស់ផង 37. ក៏គ្មានអ្នកណាដែល យកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មី នឹងទំលាយថង់ស្បែកហូរចេញមក ហើយថង់ស្បែកក៏ត្រូវខូចខាតផង 38. តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ នោះទាំង២យ៉ាងនឹងបានគង់នៅ 39. លុះកាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់បានថ្មីទេ ដ្បិតគេថាចាស់ឆ្ងាញ់ជាង។
អេភេសូរ 4: 22-24 ព្រះគម្ពីរភាសាខ្មែរសម្រាយ
Ephesians 4:22-24 New King James Version (NKJV)
- បងប្អូន ត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។
- ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង
- ហើយ ត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
កូរិនថូសទី 2 5: 17 ព្រះគម្ពីរភាសាខ្មែរសម្រាយ
2 Corinthians 5:17 New Revised Standard Version Catholic Edition (NRSVCE)
ប្រសិន បើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។
កូល៉ុស 3: 9-10 ព្រះគម្ពីរប៊ីប
Colossians 3:9-10 New Revised Standard Version Catholic Edition (NRSVCE)
- កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ
- ចូរប្រដាប់ខ្លួនដោយ មនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
យ៉ាកុប 2: 10 ព្រះគម្ពីរភាសាខ្មែរសម្រាយ
James 2:10 New King James Version (NKJV)
ដ្បិត អ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងក្រឹត្យវិន័យទាំងមូល ដែរ។
ម៉ាកុស 16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ ទំរង់បោះពុម្ពថ្មីរបស់កាតូលិក ( NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី ។
យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប James 1 :22 New King James Version (NKJV)
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។
យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប James 4 :6 (NRSVCE)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើងហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ(អំនួត) តែទ្រង់ផ្តល់ព្រះគុណមកពួករាបសា(ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន)វិញ»។
កូរិនថូស ទី 2 13 : 5 ព្រះគម្ពីរប៌ីប 2 Corinthians 13:5 Amplified Bible (AMP)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា(ឆ្លងកាត់នូវបទពិសោធនិងចំរើនកើនឡើងនូវអ្វីដែលមិនធ្លាប់មានថា) ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ ។
កាឡាទី 6 :3 ព្រះគម្ពីរប៌ីប Galatians 6:3 New King James Version (NKJV)
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ។
កូរិនថូស ទី 1 8 :2 ព្រះគម្ពីរប៌ីប 1 Corinthians 8:2 Easy-to-Read Version (ERV)
បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនោះនៅឡើយទេ ។
លូកា 10 : 26-28 ( ព្រះគម្ពីរប៌ីប )
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
- ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27. អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
- ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត

