18 February 2016 – តើទេវតាជួយអ្នកទេ

Written by

in

,
Listen to this audio recording, based on the Word of GOD, now!
Scriptures Referenced

ម៉ាថាយ 4: 11 ព្រះគម្ពីរភាសាខ្មែរសម្រាយ ( amp)
Matthew 4:11 Amplified Bible (AMP)
ពេលនោះមារបានចាកចេញពីទ្រង់ ហើយមានពួកទេវតានាំគ្នាចូលមកគាល់និងបំរើព្រះអង្គ [នាំ យកអាហារនិងបម្រើទ្រង់]។


និក្ខមនំ 14:19 ព្រះគម្ពីរភាសាខ្មែរសម្រាយ ( amp)
Exodus 14:19 Amplified Bible (AMP)
ទេវតា​របស់​ព្រះ‌ជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពកដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។


ទំនុកតម្កើង 34: 7 ព្រះគម្ពីរភាសាខ្មែរសម្រាយ ( amp)
Psalm 34:7 Amplified Bible (AMP)
ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ [ដោយការគោរពគួរឱ្យកោតសរសើរ ដែលផុសពីគំនិតនិងថ្វាយបង្គំទ្រង់ជាមួយការស្តាប់បង្គាប់] ហើយ​ទ្រង់រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់គ្រប់គ្នា។


ទំនុកតម្កើង 91:11 ព្រះគម្ពីរប៊ីប
Psalm 91:11 Amplified Bible (AMP)
ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ពី​ដំណើរ​ឯង ឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង [នៃការស្តាប់បង្គាប់និងសេវាកម្ម] ។


ហេព្រើរ 1:14 ព្រះគម្ពីរប៊ីប
Hebrews 1:14 Amplified Bible (AMP)
តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បំរើ (ដែល​ទ្រង់)​បាន​ចាត់​មក សំរាប់​ការងារ​ជួយ (បម្រើ រួមដំណើរជាមួយការពារ) ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្តី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។ [គឺពួកទេវតាហ្នឹងហើយ!]


ហេព្រើរ 13: 2 ព្រះគម្ពីរភាសាខ្មែរសម្រាយ ( amp)
Hebrews 13:2 Amplified Bible (AMP)
សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់ [ជាពិសេសក្នុងចំណោមក្រុមគ្រួសារនៃអ្នកជឿ ដោយរុះរាយ ស្និទ្ធស្នាលរាក់ទាក់ និង សន្ដោសប្រណី ការចែករំលែកភាពសុខស្រួលនៃផ្ទះរបស់អ្នក ការធ្វើដោយសទ្ធាជ្រះថ្លា] ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។


រ៉ូម 1 : 24-25 បកប្រែតាមកំណែ ​ ទំរង់បោះពុម្ពថ្មីរបស់កាតូលិក (NRSVCE)
Romans1:24-25 New Revised Standard Version Catholic Edition (NRSVCE)
24. ហេតុ​នោះ​បាន​ជា​ព្រះ​ ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្តី​ស្មោកគ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន (ទំនើងចិត្ដលោភលន់របស់ខ្លួន)ក្នុងការមិនបរិសុទ្ទ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។
25. គេ​បាន​ផ្លាស់​សេចក្តី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្តី​ភូតភរ​វិញ ពួកគេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត ជា​ជាង(រឺជំនួស)​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច! អាម៉ែន!។


កូឡូស 2: 18 បកប្រែតាមកំណែ ​ ទំរង់បោះពុម្ពថ្មីរបស់កាតូលិក ( NRSVCE)
Colossians 2:18 New Revised Standard Version Catholic Edition (NRSVCE)
មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​អ្នក​ចេញ​ពី​រង្វាន់​ដែលអ្នក​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។



លូកា 16:17 ព្រះគម្ពីរប៌ីប បកប្រែតាមកំណែ ​ ទំរង់បោះពុម្ពថ្មីរបស់កាតូលិក ( NRSVCE)
Mark 16:17 New Revised Standard Version Catholic Edition (NRSVCE)
ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ។


យ៉ាកុប 1:22 ព្រះគម្ពីរប៌ីប
James 1 :22 New King James Version (NKJV)
ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។

យ៉ាកុប 4:6 ព្រះគម្ពីរប៌ីប
James 4 :6 (NRSVCE)
តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើងហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ(អំនួត) តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា(ប្រណី​សន្ដោស​អស់​អ្នក​ដែល​ដាក់ខ្លួន​)វិញ»។


កូរិនថូស ​ ទី 2 13 ​ : 5 ព្រះគម្ពីរប៌ីប ​
2 Corinthians 13:5 Amplified Bible (AMP)
ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា(ឆ្លងកាត់នូវ​បទ​ពិសោធនិងចំរើនកើន​ឡើង​​នូវអ្វីដែល​មិន​ធ្លាប់​មានថា​) ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ។


កាឡាទី 6 ​ :3 ព្រះគម្ពីរប៌ីប
Galatians 6:3 New King James Version (NKJV)
ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ។


កូរិនថូស ​ ទី 1 8 ​ :2 ​ ​ព្រះគម្ពីរប៌ីប
1 Corinthians 8:2 Easy-to-Read Version (ERV)
បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ។


លូកា 10 ​ : 26-28 ( ព្រះគម្ពីរប៌ីប )
Luke 10:26-28 New Revised Standard Version Catholic Edition (NRSVCE)
26. ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច 27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»
28. ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

More posts